(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ និងជាសះស្បើយ៨នាក់

២៖ ប្រធានាធិបតីកូរ៉េខាងត្បូង ព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

៣៖ សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលយកឈ្នះកូវីដ-១៩ ដែលធ្វើឱ្យទទួលបានការទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដោយកូវីដ-១៩ បានយ៉ាងល្អប្រសើរ

៤៖ លោក គីស៊ីដា ថ្កោលទោសយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង ហោះរំលងជប៉ុន

៥៖ សម្តេចតេជោ ហ៊ុន សែន៖ អាស៊ីគួរសិក្សាអំពីមូលហេតុដែលនាំឱ្យកីឡារបស់ខ្លួនទន់ខ្សោយជាងទ្វីបដទៃ

៦៖ អាមេរិកពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត លើការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់» ចំពោះការបាញ់មីស៉ីលរបស់កូរ៉េខាងជើង

៧៖ សម្ដេចតេជោ ហ៊ុន សែន៖ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តជាតិ ព្រមទាំងផ្លាស់ប្ដូរលើវិស័យផ្សេងៗទៀត

៨៖ មន្ទីរបញ្ចកោណ៖ អ៊ុយក្រែន កំពុងស្ថិតលើផ្លូវឆ្ពោះទៅរក ការសម្រេចគោលដៅសំខាន់ៗ លើសមរភូមិសង្រ្គាម

៩៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ីផ្ដល់ការគាំទ្រ ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

១០៖ កូរ៉េខាងត្បូងអះអាងថា យន្តហោះយោធាចិនបានទន្ទ្រានចូល តំបន់ការពារអាកាសរបស់ខ្លួនសរុប ៧០លើក កាលពីឆ្នាំមុន

១១៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៤ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាធំៗខាងមុខឱ្យទទួលបានជោគជ័យខ្ពស់

១២៖ ប៉ូឡូញដាក់កំណត់ទូតទាមទារសំណង ១.២ទ្រីលានដុល្លារ ពីអាល្លឺម៉ង់ សម្រាប់ការខូចខាតកាលពីសម័យសង្រ្គាមលោក

១៣៖ ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី កោតសរសើរលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យវិស័យកីឡាកម្ពុជារីកចម្រើន និងមានពហុកីឡដ្ឋានយ៉ាងល្អ

១៤៖ កងកម្លាំងអ៊ុយក្រែន វាយទម្លុះខ្សែការពាររបស់រុស្ស៉ី នៅភាគខាងត្បូង

១៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែតុលា, ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

១៦៖ សហរដ្ឋអាមេរិក នឹងបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ក្រោមកញ្ចប់ជំនួយយោធាថ្មី ៦២៥លានដុល្លារ ឱ្យអ៊ុយក្រែន

១៧៖ ប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគុយបា

- ព័ត៌មាន Fresh News Plus

១៖ ឥណ្ឌា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវបណ្តាញបច្ចេកវិទ្យា 5G

២៖ ហេតុផលធំៗសំខាន់ចំនួន៣ ដែលនាំឱ្យ Google ចំណាយលុយដ៏ច្រើនសន្ធឹកទិញយក YouTube

៣៖ Elon Musk កំពុងក្លាយជាទីពឹងថ្មីក្នុងការផ្តល់ជំនួយសេវាអ៊ីនធើណេត Starlink ក្នុងប្រទេសមីយ៉ាន់ម៉ា

៤៖ iPhone 6 ត្រូវបាន Apple ចុះក្នុងបញ្ជីវត្ថុបុរាណ

៥៖ ខ្សែប្រយុទ្ធអេស្ប៉ាញ Moreno ស្ថិតក្នុងការសង្ស័យ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)