Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អ្នកស្លាប់ដោយការប្រហារនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី បានកើនដល់ ១១នាក់ និងរបួស ៣៦នាក់

07-06-2016 14:57

(អ៉ីស្តង់ប៊ុល)៖ អភិបាលក្រុងអ៉ីស្តង់ប៊ុល បានបញ្ជាក់ជាផ្លូវការណ៍នៅមុននេះបន្តិចថា ករណីវាយប្រហារដោយ​គ្រាប់បែក​នៅក្នុងតំបន់ Vezneciler ស្ថិតនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង​៣៦នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចេញផ្សាយ Update របស់សារព័ត៌មាន Reuters នៅមុននេះបន្តិច។

នៅប៉ុន្មាននាទីមុននេះ មានសេចក្ដីរាយការណ៍មកថា មានការវាយប្រហារដោយគ្រាប់បែកមកលើរថយន្តរបស់ប៉ូលិស បណ្ដាលឲ្យមនុស្ស យ៉ាងហោច ២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស។

ទូរទស្សន៍ក្នុងស្រុកបានផ្សាយថា មានករណីវាយប្រហារដោយគ្រាប់បែកមួយមកលើរថយន្តប៉ូលិសនៅក្នុងតំបន់ Vezneciler ស្ថិតនៅកណ្ដាលទីក្រុងអ៉ីស្តង់ប៊ុល ជាទីកន្លែងដែលសម្បូរដោយសកលវិទ្យាល័យ និង​តំបន់ទេសចរណ៍ ជាពិសេសគឺការវាយប្រហារនេះ បានធ្វើឡើងនៅពេលព្រឹក ជាម៉ោង​ដែលមមាញឹក៕