Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ជូនដល់មន្ត្រីអាវុធហត្ថទូទាំងខេត្ត ចំនួន១៥៥នាក់

07-06-2016 14:17

(បន្ទាយមានជ័យ)៖​ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បើកពិធីផ្សព្វផ្សាយ ការងារអប់រំ ចិត្តសាស្រ្តប្រចាំឆមាសទី១ ឆ្នាំ២០១៦ ចំនួន២ថ្ងៃដល់នាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្ត ចំនួន១៥៥នាក់ អញ្ជើញចូលរួម លោក វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្ត និងលោក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង ជាគ្រូឧទ្ទេសនាម។

លោក វង្ស ធី បានឲ្យដឹងក្នុងពិធីនោះថា ការអប់រំចិត្តសាស្រ្តមានគោលបំណងពង្រឹង គោលជំហរសតិអារម្មណ៍ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថគ្រប់រូប ក្ដាប់ជាប់នូវការវិវត្តន៍ នៃសភាពការណ៍ នយោបាយ និងសន្តិសុខសង្គម និងឲ្យនាយ នាយរង និងពលអាវុធហត្ថ យល់ជ្រួតជ្រាបនូវតួនាទី-ភារកិច្ច និងបេសកកម្មរបស់កងរាជអាវុធហត្ថ ក្នុងការបំរើជាតិមាតុភូមិ  និងប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទ:មោះមុត ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

លោកបន្ថែមថា ការផ្សព្វផ្សាយននេះ ក៏ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ចំណេះដឹងច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល។ល។ លោកក៏បានធ្វើការផ្ដាំផ្ញើដល់ នាយ នាយរង អាវុធហត្ថទាំងអស់ ឲ្យយកចិត្តទុកដាក់ស្ដាប់ និងអនុវត្តន៍ទៅតាមខ្លឹមសារ ដែលគ្រូឧទ្ទេសនាម បានផ្សព្វផ្សាយឲ្យមានប្រសិទ្ធិភាពខ្ពស់៕