(ពោធិ៍សាត់)៖ ទឹកបរិសុទ្ធអង្គរពូរ៉ូ (Angkor puro) ចំនួន១ម៉ឺនកេស ស្មើនឹង៩ម៉ឺនលីត្រ ជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរអង្គរតាមរយៈ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវបាននាំយកទៅចែកជូន ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ និងប៉ៃលិន។
លោក សយ ភីរម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងលោកទេសរដ្ឋមន្ត្រី បាននាំយកទឹកសុទ្ធអង្គរពូរ៉ូចំនួន ៥០០០កេស ទៅផ្តល់ជូនថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ សម្រាប់ដោះស្រាយបញ្ហាប្រឈមទឹកប្រើប្រាស់់ និង បរិភោគប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ នៅបរិវេណសាលាខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក៏បានថ្លែងអណរអគុណ ចំពោះក្រុមហ៊ុនស្រាបៀរអង្គរ តាមរយៈលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបាននាំយកទឹកបរិសុទ្ធអង្គរពូរ៉ូ Angkor puro ទុកចែកជូនពលរដ្ឋ ដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់ និង បរិភោគប្រចាំថ្ងៃ ក្នុងខេត្តពោធិ៍សាត់ផងដែរ។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាខេត្តប៉ៃលិន លោក ហេង សុខ គង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងឧស្សាហ៍កម្ម និងសិប្បកម្ម បាននាំយកទឹកពិសាដបអង្គរពូរ៉ូចំនួន ៥០០០កេស ជាអំណោយរបស់ក្រុមហ៊ុនអង្គរខេមប្រ៊ូ បានប្រគល់ជូនរដ្ឋបាលខេត្តប៉ៃលិន ដើម្បីសំរាប់ធ្វើការចែកជូនប្រជាពលរដ្ឋដែល កំពុងតែខ្វះខាតទឹក ប្រើប្រាស់ក្នុងខេត្តប៉ៃលិន។
លោកអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរអគុណ ដល់ក្រុមការងាររបស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ ដែលបានឲ្យក្រុមការងារ យកទឹកបរិសុទ្ធអង្គរពូរ៉ូចំនួន៥០០០កេស ជាការឧត្តម្ភពីក្រុមហ៊ុនអង្គរខេមប្រ៊ូ៕