(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៦,៨៤៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៦,៨៨១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៦៤១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,២៥៨នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,៨៦១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧០,២០១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,១៨៩,៩០១នាក់, ដូសទី៤ចំនួន ៤,៣២៧,៤៩៤នាក់ និងដូសទី៥ចំនួន ៨៧៨,៣៧០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕