Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ផ្ញើសាររំលែកទុក្ខជូនគ្រួសារសពយុទ្ធជនពីររូប ដែលបាត់បង់ជីវិតដោយសារជួយសង្គ្រោះជីវិតក្មេងប្រុសលង់ទឹក

02-10-2022 21:17

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពយុទ្ធជនពីររូប ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ការជួយសង្គ្រោះជីវិតក្មេងប្រុសពីការលង់ទឹក។

តាមរយៈសារលិខិតរំលែកទុក្ខ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវសេចក្តីសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបានបួងសួង ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ពលបាលឯក ឈុន ស៊ីដេត និងពលទោ វាន់ ថុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕