(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល រួមជាមួយព្រះមន្ដីសង្ឃ និងព្រះចៅអធិការគ្រប់វត្ត ក្នុងខណ្ឌកំបូល បានប្រគល់បច្ច័យ និងទេយ្យទាន ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល តាមរយៈ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល ដើម្បីយកចែកជូន ជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត។

បច្ច័យនិងទេយ្យទានទាំងនោះរួមមាន៖
១- ថវិកា ចំនួន ៨,០០០,០០០៛ (ប្រាំបីលានរៀល)
២- អង្ករ ចំនួន ១,៨០០ គីឡូក្រាម (៣៦ប៉ាវ)
៣- ភេសជ្ជៈចំនួន ៥០ កេស
៤- ទឹកបរិសុទ្ធចំនួន ៥០ កេស
៥- មី ចំនួន ៥០ កេស
៦- ទឹកត្រី ចំនួន ៥០ យួរ
៧- ទឹកស៊ីវអ៉ីវ ចំនួន ៥០ យួរ
៨- ស្ករស ចំនួន ១០០ គីឡូក្រាម
៩- ទឹកដោះ ចំនួន ១០០ កំប៉ុង
១០- ប្រឡុង ចំនួន ៦​ ប្រដាប់

សរុបទេយ្យទានរួមគិតជាថវិកាទាំងអស់ចំនួន ២៣,២៤០,០០០ ៛ (ម្ភៃបីលានម្ភៃបួនម៉ឺនរៀល)

បន្ថែមពីនេះ ព្រះអង្គក៏បានឧបត្ថម្ភជូន​សាលាសង្កាត់ស្នោរ​ តាមរយៈ​ លោក​ សេង​ ជៀន​ ចៅសង្កាត់ស្នោរ​នូវបច្ច័យ និងទេយ្យទានរួមមាន៖

១- ថវិកា ចំនួន ១,០០០,០០០៛ (មួយលានរៀល)
២- អង្ករ ចំនួន ២០០ គីឡូក្រាម (៤ប៉ាវ)
៣- ភេសជ្ជៈ ចំនួន ៥កេស
៤- ទឹកបរិសុទ្ធ ចំនួន ៥​កេស
៥- មី ចំនួន ៥ កេស
៦- ទឹកត្រី ចំនួន ២យួរ
៧- ទឹកស៊ីវអ៉ីវ ចំនួន ២យួរ៕