(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្ដម យ៉ង់ ប៉ុននី និងក្រុមគ្រួសារ ដែលបានបរិច្ចាគថវិកា ២ម៉ឺនដុល្លារ ចូលរួមកសាងអគារសិក្សាថ្មី សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

តាមរយៈបណ្តាញព័ត៌មាន Fresh News សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានមានបន្ទូលថ្លែងអំណរគុណដល់អ្នកមានចិត្តបុណ្យទាំងឡាយ ដែលបានរួមចំណែកជួយកសាងសាកលវិទ្យាល័យមួយនេះកន្លងមក។

សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពុទ្ធិកសាកវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៉ី ក្បែរផ្សារទំនើបអ៉ីអន១។

សប្បុរសជនទាំងឡាយ ក៏អាចចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាកសាងអគារសិក្សាមួយនេះ តាមរយៈ៖

* គណនី ABA 077 402 402 $ * គណនី ABA 086 402 402 ៛ * គណនី អេស៉ីលីដា 34830429999999 $ * គណនី អេស៉ីលីដា 34830429999998 ៛ * ឬទំនាក់ទំនងទូរសព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402 * ឬចូលទៅកាន់ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ។

សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា៕