(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នឹង រៀបចំកម្មវិធីជំនួបជាមួយសមាជិក ក្រោមប្រធានបទ «វិធីសាស្ត្ររក្សាតុល្យភាពរវាងគុណធម៌ និងប្រាក់ចំណូលក្រុមហ៊ុន តាមបែបព្រះពុទ្ធសាសនា» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ នាសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
សម្រាប់អត្ថប្រយោជន៍នៃកម្មវិធីនេះដូចជា៖ ១៖ យល់ដឹងបន្ថែមអំពីក្រមសីលធម៌ នៃការធ្វើអាជីវកម្ម ព្រមទាំងវិធីសាស្ត្រ ក្នុងការសម្រេចបាននូវអាជីវកម្មមួយ ដែលប្រកបដោយចីរភាព, ២៖ ការទទួលបានឱកាសក្នុងការបង្ហាញពីប្រវត្តិរូបក្រុមហ៊ុន និងកសាងទំនាក់ទំនងក្នុងចំណោម សមាជិក CJBI និងអ្នកចូលរួមផ្សេងទៀត។
វាគ្មិនកិត្តិយស គឺមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាបកម្មវិធីជំនួបជាមួយសមាជិកនេះ សាធារណជនអាចចូលរួមបានដោយសេរី៕