Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អញ្ជើញចូលរួមសមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ នៅប្រទេសឥណ្ឌូនេស៉ី

02-10-2022 09:23

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២នេះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា អញ្ជើញចូលរួមសមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៉ី។

ដំណើរចូលរួមសមាជនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានតុលាការធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌូនេស៉ី និងក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ។

សមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញនេះ ធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព»

សូមបញ្ជាក់ថា សន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ មានសមាជិកចំនួន ១១៩ប្រទេស ជាតុលាការធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការកំពូល និងស្ថាប័នប្រហាក់ប្រហែល មកពីទ្វីបអាហ្វ្រិក អាមេរិក អាស៉ី អូស្ត្រាលី/អូសេអានី និងអឺរ៉ុប។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចូលជាសមាជិកនៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញនេះ ចាប់ពីឆ្នាំ២០១៤៕