(កំពង់ស្ពឺ)៖ ក្រុមហ៊ុន ខេមហ្វូន ជាក្រុមហ៊ុនទូរស័ព្ទដៃ បានចុះចែកអំណោយដល់សិស្សក្រីក្រ នៅសាលាបឋមសិក្សាវត្តភ្នំ ស្ថិតនៅឃុំ ធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានការចូលរូមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងដៃគូរសហការព្រមទាំងបុគ្គលិក របស់ក្រុមហ៊ុន ខេមហ្វូនផងដែរ។
លោក ហេង ផេង អ្នកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុនខេមហ្វូន បានមានឲ្យដឹងថា នេះជាសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុនជួយដល់ សង្គមខ្មែរជាពិសេស សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ហើយក្នុងនោះម្នាក់ៗទទួលបានសម្ភារៈសិក្សា រួមមាន សៀវភៅ៥ក្បាល ប៉ិច១ដើម ខ្មៅដៃ១ដើម កាតាបមួយ បន្ទាត់មួយ ព្រមទាំងថវិកាមួយចំនួន។
លោកបានបន្ថែមថា ការធ្វើអាជីវកម្មសព្វថ្ងៃនេះ របស់ក្រុមហ៊ុនខេមហ្វូន មិនមែនសំដៅទៅលើប្រាក់ចំណេញតែមួយមុខទេគឺតែងតែ យកប្រាក់ដែលទទួលបាន ទៅជូយសង្គមផងដែរ។
ជាងនេះទៅទៀត ក្រុមហ៊ុនខេមហ្វូន បាននាំចូលផ្តាច់មុខ ជាផ្លូវការនូវទូរស័ព្ទដៃស្មាតហ្វូនម៉ាក Meizu អស់រយៈពេលជិត១ឆ្នាំ មកហើយ ដោយបានដាក់សម្ពោធនៅផ្សារទំនើប Aeon Mall តាំងពីថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ ដែលមានការគាំទ្រយ៉ាងច្រើន ពីអ្នកប្រើប្រាស់ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក៏ដូចជាបណ្តាលអាជីវករ នៅទូទាំងប្រទេស ដោយផ្អែកលើកត្តា បួនគឺ គុណភាព, តម្លៃ, សេវាកម្ម និងច្រកបែងចែក។
ក្រុមហ៊ុនខេមហ្វូន និង Meizu នឹងខិតខំស្វែងរកបទពិសោធថ្មីៗ ជាមួយទូរស័ព្ទដៃ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយអតិថិជន អាចរកទិញបាន ទូទាំងកម្ពុជាបានផងដែរ ពិសេសលោកអ្នកអាច ស្វែងរក និងជាវបាន នៅទីតាំងលក់ទូរស័ព្ទ ដែលមានអាស័យដ្ឋាន ផ្ទះលេខ 89A ផ្លូវ 310 សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ៖ 023 636 1116/ 071 33 555 92/ 071 33 555 20។
គាំទ្រខេមហ្វូន ក៏ដូចជាបានចូលរួមចំណែកជួយដល់សង្គម!