Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ប្រគេនទេយ្យទានមួយចំនួន​ សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃក្នុងវត្តក្រឡាញ់ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

01-10-2022 21:09

(កំពង់ឆ្នាំង)៖​ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ទទួលបន្ទុក «ផ្សព្វផ្សាយព្រះពុទ្ធសាសនា និងសង្គម»​ នារសៀលថ្ងៃទី០១​ ខែតុលា​ឆ្នាំ២០២២នេះ​ បានប្រគេនទេយ្យទានមួយចំនួនធំ​ ដល់ព្រះចៅអធិការវត្តក្រឡាញ់ ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ទុកទ្រទ្រង់ចង្ហាន់ព្រះសង្ឃគង់នៅក្នុងវត្ត។

មានសង្ឃដីការ​នាឱកាសនោះ​ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានបញ្ជាក់ថា​ ការប្រគល់ទេយ្យទាននាពេលនេះ ដើម្បីរួមចំណែក​ជួយសម្រួលដល់ការលំបាករបស់ព្រះសង្ឃដែលគង់នៅក្នុងវត្តក្រឡាញ់ចាស់​ ហេីយនេះក៏ជាការចូលរួមលេីកស្ទួយដល់វិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរេីនបន្តទៅមុខទៀតផងដែរ។

ព្រះចៅអធិការវត្តក្រឡាញ់ចាស់​ ក៏បានថ្លែងអំណរព្រះគុណដល់ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា និងប្រគេនពរ​ដល់ព្រះអង្គសូមមានសុខភាពល្អ​បរិបូរណ៍​ ទទួលជោគជ័យ​គ្រប់​កិច្ចការ​ងារ​ សំណាង​ល្អ​ ទេវតា​ថែរក្សា​ជានិច្ច​ សុខសុវត្ថិភាព​គ្រប់ទីកន្លែង​ និងជួបនូវ​ពុទ្ធពរបួនប្រការ​គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លាងឃ្លៀតឡេីយ​។

សូមជម្រាបដែរថា​ ទេយ្យទាន ដែលព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា បានប្រគេននាពេលនោះរួមមាន​ អង្ករ១០បេ​ ស្មេីនឹង​ ៥០០គីឡូក្រាម មី២០កេស​ និងទឹកត្រី២០យួរ​ រួមទាំងបច្ច័យមួយចំនួនទៀតផងដែរ៕