(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ញឹក បានខេង អភិបាលរងខេត្ត និង លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែតុលាឆ្នាំ ២០២២ បាននាំយកអំណោយគណៈកម្មាធិការគ្រប់គ្រងគ្រោះអន្តរាយថ្នាក់ខេត្ត ជូនដល់គ្រួសារចំនួន១១២គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ និងត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពនៅភូមិគម្ពោធឈូក ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
គ្រួសារទីទ័លក្រ និងរងគ្រោះដោយគ្រោះទឹកជំនន់ ទាំង១១២គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី ទឹកស៉ីអ៉ីវ ទឹកត្រី និងត្រីខ។
សូមជម្រាបថា ការរស់នៅរបស់ប្រជាពលរដ្ឋមានទុក្ខលំបាក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែគិតគូរសុខទុក្ខជានិច្ច មិនទុកឲ្យប្រជាពលរដ្ឋមួយណាអត់ស្បៀងអាហារនោះឡើយ៕