Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News TV នឹងផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ «កម្ពុជាប៉ះចិនតៃប៉ិ» ពីស្ថានីយទូរទស្សន៍ BTV

07-06-2016 10:23

(ភ្នំពេញ)៖ ទូរទស្សន៍អនឡាញ Fresh News TV ក្រោមកិច្ចសហការជាមួយនឹងទូរទស្សន៍ BTV នឹងនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិចិនតៃប៉ិ (China Taipei) នាក្បាលព្រលប់ថ្ងៃអង្គារ ទី០៧ ខែមថុនា ឆ្នាំ២០១៦។

កម្មវិធីប្រកួតនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង៧៖០០នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយតម្លៃសំបុត្រទស្សនាផ្ទាល់១ម៉ឺនរៀល និង៥ពាន់រៀល។ ដូច្នេះសូមរង់ចាំទស្សនាផ្សាយផ្ទាល់​ តាមកញ្ចក់ទូរទស្សន៍ BTV និងលើទូរស័ព្ទដៃរបស់លោកអ្នកជាមួយ Fresh News TV រួមជាមួយនឹង Facebook និង YouTube ផងដែរកុំបីខាន ដើម្បីចូលរួមគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា៕