(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើង និងផ្តល់ឋានៈ ដល់ទីប្រឹក្សាផ្ទាល់ និងតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន៦រូប មានឋានៈស្មើរដ្ឋលេខាធិការ ដល់រដ្ឋមន្ត្រី។

យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា៖

* មាត្រា១៖ ដំឡើងនិងផ្តល់ឋានៈ ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ចំនួន២រូប រួមមាន លោក លឹម សុធា និងលោក ហួត សាបាន មានឋានៈស្មើរដ្ឋមន្ត្រី។
* មាត្រា២៖ តែងតាំងនិងផ្តល់ឋានៈ ជាទីប្រក្សាផ្ទាល់សម្តេចតេជោ ហ៊ុន​ សែន ចំនួន៤រូប ដែលមិនទទួលបានប្រាក់បំណាច់មុខងារ រួមមាន៖ លោក សុខ ចារុណ្ហ និងលោក លឹម ប៊ុនធី មានឋានៈស្មើរដ្ឋមន្ត្រី ខណៈលោក កុង គង់​ និងលោក សុខ ហេង មានឋានៈស្មើរដ្ឋលេខាធិការ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖