(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងសហការី និងសប្បុរសជន បានបន្តអញ្ជីញជួបសំណេះសំណាល និងបន្តនាំយកអំណោយមនុស្សជូនដល់គ្រួរសរងគ្រោះចំនួន២២០គ្រួសារ នៅក្នុងមកពីភូមិចំនួន១៥ក្នុងឃុំចំនួន៦ នៃស្រុកសំពៅលូន ក្នុងនោះឃុំជ្រៃ

សីមា៨៧គ្រួសារ ឃុំសិរីមាជ័យ៥៣គ្រួសារ ឃុំសន្តិភាព ៣១គ្រួសារ ឃុំតាស្តា១៦គ្រួសារឃុំអង្គរបាន ១៥គ្រួសារ និងឃុំសំពៅលូន ១៨គ្រួសារ។

ពិធីប្រារព្វនេះធ្វើនៅបរិវេនសាលាបឋមសិក្សាជ្រៃសីមា ដែលមានប្រជាពលរដ្ឋចំនួន២០០គ្រួសារ និងបន្តចុះតាមខ្នង់ផ្ទាល់ចំនួន២០គ្រួសារស្ថិតននៅភូមិស្ពានយោលឃុំជ្រៃសីមា ស្រុកសំពៅលូន។

នាឱកាសនោះ លោកប្រធាគណៈកម្មាធិការសាខា បានផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូបដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅ ស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

លោកប្រធានបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធការងារមួយចំនួនរួមមាន៖

*រាយការណ៍ពេលជួបសកម្មភាពនានាពីការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា។
*បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្តដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់
ខ្លួនឯងនិងអ្នកដទៃ។
*សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩។

លោកប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាលរបស់បងប្អូនបានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទ
ក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

អំណោយមនុស្សធម៌បានផ្ដល់ជូន១ គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស មុង១ ភួយ ១ សារុង១ ក្រមា១ ត្រីខ១យួរ ទឹកត្រី១ យួរ ទឹកស៊ីអ៉ីវ១យួរផងដែរ៕