(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសជ្រើសរើសមន្រ្តី ៨៥កន្លែង ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងពាណិជ្ជកម្ម ឆ្នាំ២០១៦។ ពាក្យសុំប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារ នឹងចាប់ទទួលពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា បេក្ខជន ជាមន្រ្តីរាជការ សិស្ស និស្សិត នឹងធ្វើការប្រឡងប្រជែង ជ្រើសរើសឲ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងចំនួន៨៥កន្លែង ក្នុងនោះមានប្រភេទក្របខណ្ឌ (ក) ចំនួន ៧៧កន្លែង និងប្រភេទក្របខណ្ឌ (ខ) ចំនួន០៨កន្លែង ដើម្បីបំពេញការងារនៅតាមមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត និងនៅទីស្តីការក្រសួង។
ព័ត៌មានលំអិតផ្សេងៗ បេក្ខជនអាចទាក់ទងដោយផ្ទាល់នៅលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការប្រឡងប្រជែង និងនៅតាមមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តរៀងរាល់ម៉ោងធ្វើការ ឬអាចពិនិត្យមើលនៅក្នុងគេហទំព័រ www.moc.gov.kh និង Facebook របស់ក្រសួងពាណិជ្ជកម្ម៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖