Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិនយោបាយនោះទេ មានតែវិបត្តិបុគ្គលតែប៉ុណ្ណោះ (Video Inside)

07-06-2016 15:12

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនមានវិបត្តិនយោបាយ ឬវិបត្តិអ្វីកើតឡើងនោះទេ ហើយការដែលជនមួយចំនួនលើកឡើងថា​ មានវិបត្តិនោះ មិនមែនជាវិបត្តិរបស់កម្ពុជាទេ គឺជាវិបត្តិបុគ្គលតែប៉ុណ្ណោះ។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពិធីសម្ពោធរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអ្វីមួយកើតឡើងទេ អ្នកដែលនិយាយពីវិបត្តិ រឿងរបស់គេទេ គេបង្កើតដោយខ្លួនគេ អាហ្នឹងរឿងរបស់គេខ្ញុំអត់ទទួលខុសត្រូវទេ ឯខ្ញុំទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងការការពារសន្តិភាព ការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារសម្រាប់ការអភិវឌ្ឍ និងភាពរីកចំរើនរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាជន»

កាលពីម្សិលមិញ អគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា លោក William A. Heidt ខណៈជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា បានបង្ហាញអំពីកង្វល់ចំពោះបញ្ហានយោបាយ នៅកម្ពុជា ហើយស្នើឱ្យកម្ពុជាអនុវត្តដំណើរការ ឱ្យស្របតាមនីតិវិធីច្បាប់ចំពោះករណី លោក កឹម សុខា៕