(ភ្នំពេញ)៖ យោងតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាអតីតអនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌច្បារអំពៅ ត្រូវបានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។
គួរជម្រាបថា លោក ចេង មុនីរ៉ា កន្លងមកអនុវត្តការងារបានល្អ តាមគោលការណ៌ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាពិសេសមានស្នាដៃល្អ ក្នុងការដឹកនាំខណ្ឌច្បារអំពៅ និងដឹកនាំអភិវឌ្ឍន៍ខណ្ឌមានការរីកចម្រើនប្រជាពលរដ្ឋគាំទ្រ ហើយមន្ត្រីរាជការអាជ្ញាធរសង្កាត់ទូទាំងខណ្ឌគោរពស្រឡាញ់៕