(កំពង់ធំ)៖ ស្រីវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់​ ខណ:គាត់កំពុងតែទប់សំអាតភ្លឺស្រែ នៅខាងក្រោយផ្ទះ កាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

កូនចៅនិងញាត្តិជិតខាង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានលីចបទៅទប់ភ្លឺស្រែ នៅខាងក្រោយផ្ទះ ប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ពេលនោះមេឃស្រទំ ហើយធ្លាក់ភ្លៀង មិនបានប៉ុន្មានដំណក់ផងព្រមទាំងពុំមានខ្យល់កន្ត្រាក់អ្វីផង ស្រាប់តែឮសម្លេងឆាំង ពេលនោះឃើញលោកយាយ ដួលដាច់ខ្យល់ស្លាប់ទៅហើយ ឃើញស្នាមរហែកសំពត់ និងអាវព្រមទាំងរបើុកដើមចន្ទីទៀតផង។

ស្ត្រីរងគ្រោះឈ្មោះសៀ លាងអាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយទីលំនៅភូមិល្អក់ ឃុំកំពង់ថ្មស្រុកសន្ទុក មានកូនចំនួន៤នាក់ស្រី៣ប្រុស១តែ ហើយ បច្ចុុប្បន្នកូនៗទាំង៤នាក់ មានប្តីប្រពន្ធអស់ហើយសព្វថ្ងៃ គាត់រស់នៅជាមួយកូនទី២។ សពស្ត្រីរងគ្រោះត្រូវបានកូនចៅ យកទៅធ្វើបុណ្យតាមប្រពៃណី៕