(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងកិច្ចការនារី ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ម្តាយក្មេករបស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០០៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ លោកស្រីផ្ទាល់ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកិច្ចការនារី សូមចូលរួមរំលែកទុក្ខជាមួយ ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕