(ភ្នំពេញ)៖ ជនសង្ស័យចោរកាច់កម៉ូតូ ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋព្រួតវាយស្ទើរស្លាប់ បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូបានបន្តិច។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933។
បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចតែបន្ដិច ក៏ត្រូវម្ចាស់ម៉ូតូនិងប្រជាពលរដ្ឋឃើញទាន់ នាំដេញចាប់វាយស្ទើស្លាប់ ចំណែកបក្សពួក២នាក់ទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនសង្ស័យដែលប្រជាពលរដ្ឋ វាយត្រូវបានឡានពេទ្យដឹងយកទៅសង្គ្រោះ នៅមន្ទីរពេទ្យដោយសារតែមានរបួសធ្ងន់ធ្ងរពេក៕