(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខបុណ្យសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបតម្ថក៍ ទន់ ធី ត្រូវជាម្ដាយក្មេករបស់លោក។
ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបញ្ជាក់យ៉ាងដូច្នេះថា៖
«ខ្ញុំបាទ និងភរិយាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចវិបុុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ ដែលបានផ្ញើសារលិខិតរំលែកទុក្ខបុណ្យសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបតម្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេករបស់ខ្ញុំបាទ ដែលបានទទួលមរណភាព នៅវេលាម៉ោង០០៖១៤នាទី យប់រំលងអាធ្រាត្រ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសនេះផងដែរ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់ថែរក្សា ការពារ សម្ដេចវិបុុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងសូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕