(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃអង្គារ នេះ បានប្រកាសប្តេជ្ញាប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពនយោ បាយ និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខថែមទៀត។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំសំខាន់មួយរូប នៃគណបក្សប្រជា ជនកម្ពុជា ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីនៅពេលនេះ និងជាបេក្ខជននាយករដ្ឋមន្រ្តីនៅពេលក្រោយទៀត ខ្ញុំប្តូរផ្តាច់ការពារនូវសន្តិភាព ការ ពារស្ថេរភាពនយោបាយ និងជំរុញការអភិវឌ្ឍឲ្យលូតលាស់លើសពីនេះថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាថែរក្សានូវសន្តិភាព និង ស្ថេរភាពសង្គម ចៀសវាងការបង្កចលាចលផ្សេងៗ៕