(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា «សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិតជ័យលាភី កម្រិតបរិញ្ញាបត្ររងជំនាន់ទី១៣ (លើកទី១ និងទី២) ទី១៤ និងទី១៥ កម្រិតបរិញ្ញាបត្រជំនាន់ទី១៤ (លើកទី១ និងទី២) ទី១៥ ទី១៦ និងទី១៧ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១២ ទី១៣ និងទី១៤ ទាំងអស់ឱ្យបានជ្រាបថា៖ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។
១៖ កាលបរិច្ឆេទចុះឈ្មោះ និងជួលសម្លៀកបំពាក់ចូលរួមទទួលចុះឈ្មោះ៖ ចាប់ពីថ្ងៃទី០១ តុលា ២០២២ រៀងរាល់ម៉ោងធ្វើការឈប់ទទួល៖ នៅថ្ងៃទី ០៨ តុលា ២០២២ វេលាម៉ោង ៥ និង៣០នាទីល្ងាចទីកន្លែងនៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ (ជាន់ទី៥)
២៖ ពេលវេលា និងទីកន្លែងជួបជុំប្រារព្ធពិធីនិស្សិតជ័យលាភីទាំងអស់ត្រូវមកដល់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) វេលាម៉ោង ០៦៖១៥នាទីព្រឹក នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
បញ្ជាក់៖ PPIU នឹងរៀបចំកន្លែងថតរូបអនុស្សាវរីយ៍ (ទីតាំង PPIU) សម្រាប់និស្សិតជ័យលាភី និងក្រុមគ្រួសារ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ពីម៉ោង ០៨ ដល់ ម៉ោង ១២ និង០០នាទីព្រឹក។
ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៦ ៨៥ ៣០ ២៣ / ០១៧ ៣០០ ៨២៤ រៀងរាល់ម៉ោងធ្វើការ៕