(ពោធិ៍សាត់)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តពោធិ៍សាត់ ចំនួន០៤រូប។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តខាងលើនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ៨០៣ អនក្រ.តត ចុះថ្ងៃទី២០ កញ្ញា ឆ្នាំ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន០៤រូប ឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់ ដូចមានរាយនាមខាងក្រោម៖
ទី១៖ លោក ហៀម ឃួន អតីតអភិបាលរងខេត្តកែប និងជាអតីតអនុប្រធាននាយកដ្ឋានសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់។
ទី២៖ លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់។
ទី៣៖ លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរង ខេត្តពោធិ៍សាត់។
ទី៤៖ លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា សមាសភាព គណៈអភិបាល ខេត្ត ពោធិ៍សាត់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបន្ថែម ចំនួន០៤រូបទៀត គឺសរុបចំនួន១១រូបហើយ រួមមាន៖
ទី១៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់
ទី២៖ លោក ចេង ឡៃ អភិបាលរងអភិបាលខេត្ត
ទី៣៖ លោក សាយ សុជាតិ អភិបាលរងខេត្ត
ទី៤៖ លោ ក គិត សុផា អភិបាលរងខេត្ត
ទី៥៖ លោក លឹម សុខតូ អភិបាលរងខេត្ត
ទី៦៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត
ទី៧៖ លោក ស្រី ប៉ុក ណាឌី អភិបាលរងខេត្ត
ទី៨៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត (ថ្មី)
ទី៩៖ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត (ថ្មី)
ទី១០៖ មលោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្ត (ថ្មី)
ទី១១៖ លោក រុន សារី អភិបាលរងខេត្ត (ថ្មី)៕