(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់ លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញ បែបបទនាំចេញអង្ករ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅរយៈពេល៥ខែដើមឆ្នាំ២០១៦នេះ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះគួរឲ្យបារម្ភ។
របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានចំនួន ២៣៤,៣២៨តោន ធ្លាក់ចុះ៣,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ ដែលមានចំនួន ២៤៣,០២៥តោន។
អ្វីដែលគួរឲ្យគត់សម្គាល់ទៀតនោះ បើតាមទិន្នន័យដដែល រយៈពេល៣ខែចុងក្រោយ (ខែមិនា មេសា និងឧសភា) ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គួរឲ្យបារម្ភ។
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានប្រាប់អង្គភាព Fresh News ថា ការធ្លាក់ចុះនៃការនាំចេញអង្កររបស់កម្ពុជានេះ មិនមែនជាសញ្ញាល្អឡើយ វាអាចនឹងជះឥទ្ធិពលដល់ការនាំចេញខែបន្តបន្ទាប់ទៀត ប្រសិនបើភាគីពាក់ព័ន្ធ រិះរកវិធានការណ៍ដោះស្រាយ ទាន់ពេលវេលាទេនោះ៕