Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

EDC៖ ដាច់ចរន្តអគ្គិសនី នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ក្រុមការងារកំពុងជួសជុល អាចនឹងមានអគ្គិសនី ប្រើប្រាស់វិញមុនម៉ោង១១យប់

06-06-2016 21:38

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង៨៖១០នាទី មានករណីដាច់ចរន្តអគ្គិសនីនៅ P557-F3 ដែលមានទីតាំងស្ថិតនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីឆេះខ្សែ បណ្តាញតង់ស្យុងទាប (LV) ចេញពីប្រអប់ហ៊្វុយស៊ីប។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារបច្ចេកទេស កំពុងតែធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់ មានចរន្តអគ្គិសនីឡើងវិញមុនម៉ោង ១១៖០០នាទីយប់ថ្ងៃដដែលនេះ។

អាស្រ័យហេតុនេះ សូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕