(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង បង្ហាញពីច្រកចេញ-ចូលទាំង៨ទីតាំងនៃការបើក ឱ្យយានយន្ដចាប់ផ្តើមធ្វើចរាចរណ៍ចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ០៧៖០០នាទីព្រឹកតទៅ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ទៀតថាទីតាំងច្រកចេញ-ចូល ទាំងអស់រួមមានដូចជា៖
* ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣
* ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦
* ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣
* ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦
* ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤
* ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥
* ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២
* ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២
ខាងក្រោមនេះជាសេចក្តីជូនដំណេងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖