(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២រូប ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ។
យោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
*ទី១៖ លោក ហ៊ុយ វាសនា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
*ទី២៖ លោក ហ្វៃ សំអាង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖