(ភ្នំពេញ)៖ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០៖១៨នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។

យោងតាមសារលិខិតរំលែកមរណទុក្ខ ដែលសម្តេច ហេង សំរិន ផ្ញើជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីសោកស្តាយជាទីបំផុតដោយទទួល ដំណឹងអំពីមរណភាពរបស់ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយ ម្តាយក្មេក របស់ ឯកឧត្តមឧបនាយករដ្ឋមន្តី និងលោកជំទាវ បានទទួលមរណភាពនៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»

ខ្ញុំ និងភរិយា សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ ម្ដាយ ម្តាយក្មេក ជីដូន និងជីទួត ប្រកបដោយព្រហ្មវិហារធម៌ និងបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ ប្រកបដោយគន្លងធម៌ជាទីគោរពស្រឡាញ់បំផុត។

ខ្ញុំ និងភរិយា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទទួលនូវការរំលែកទុក្ខក៏ក្រៀមក្រំបំផុតអំពីខ្ញុំ៕