(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ បានដាក់លិខិតស្នើទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសុំផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលរបស់បក្ស។ បច្ចុប្បន្នទីស្នាក់ការកណ្ដាលរបស់គណបក្សយុវជនកម្ពុជា ស្ថិតនៅផ្ទះលេខ២៩៥ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយត្រូវបានប្រធានបក្សទើបបង្កើតថ្មីរូបនេ សុំផ្លាស់ប្ដូរទៅផ្ទះលេខ៨៨១ ផ្លូវលេខ៧៤ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យវិញ។
ការស្នើសុំផ្លាសប្ដូរទីស្នាក់ការកណ្ដាលបក្សនេះ ដោយសារតម្រូវការចាំបាច់ ទើបគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សយុវជនកម្ពុជា បើកកិច្ចប្រជុំមួយ សម្រេចផ្លាស់ប្ដូរទីស្នាក់កណ្ដាលបក្សបច្ចុប្បន្ននេះ៕