(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការឃាត់ខ្លូន ជនជាតិវៀតណាមម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញៀន៤កញ្ចប់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ក្នុងចំណុចត្រោះ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ជនជាតិវៀតណាមដែលត្រូវបានឃាត់ខ្លូននេះ ឈ្មោះ ង្វៀង យ៉ាំងទឹង អាយុ៣៧ឆ្នាំ និងដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌៤កញ្ចប់ ជញ្ជីងថ្លឹងថ្នាំ១គ្រឿង ទូរស័ព្ទ១គ្រឿង ព្រមទាំងកូនថង់សម្រាប់ច្រកថ្នាំ១១៣ថង់។ បច្ចប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕