(ពោធិ៍សាត់)៖ អភិបាលរងខេត្តពោធិ៍សាត់ ចំនួន៤រូប នឹងត្រូវធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នេះបើតាមលិខិត របស់ក្រសួងមហាផ្ទៃ ជម្រាបជូនលោកអភិបាលខេត្តពោធិ៍សាត់ ដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តពោធិ៍សាត់ លេខ២៣៦ សជណ/អរប ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
អភិបាលរងខេត្តពោធិ៍សាត់ ទាំង៤រូប ដែលត្រូវប្រកាសនោះ រួមមាន៖
១៖ លោក ងួន ប៉ោសេង អតីតអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់។
២៖ លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់។
៣៖ លោក ហៀម ឃួន អតីតអភិបាលរងខេត្តកែប និងជាអតីតអនុប្រធាននាយកដ្ឋាន ក្រសួងមហាផ្ទៃ បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់។
៤៖ លោក រុន សារី អតីតអនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ (ខ្មែរឥស្លាម) បច្ចុប្បន្នជាអភិបាលរងខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា សមាសភាពគណៈអភិបាល ខេត្តពោធិ៍សាត់ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបន្ថែម ចំនួន៤រូបទៀត គឺសរុបចំនួន១១រូបហើយ រួមមាន៖
១៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់
២៖ លោក ចេង ឡៃ អភិបាលរងអភិបាលខេត្ត
៣៖ លោក សាយ សុជាតិ អភិបាលរងខេត្ត
៤៖ លោ ក គិត សុផា អភិបាលរងខេត្ត
៥៖ លោក លឹម សុខតូ អភិបាលរងខេត្ត
៦៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត
៧៖ លោក ស្រី ប៉ុក ណាឌី អភិបាលរងខេត្ត
៨៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត (ថ្មី)
៩៖ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត (ថ្មី)
១០៖ លោក ហៀម ឃួន អភិបាលរងខេត្ត (ថ្មី)
១១៖ លោក រុន សារី អភិបាលរងខេត្ត (ថ្មី)៕