(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំសិក្ខាសាលា ស្តីពីនីតិវិធីនៃការស្នើសុំបញ្ជីមេមុខទំនិញនាំចូលដោយពន្ឋជាបន្ទុករបស់រដ្ឋ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ឋអនឡាញ ដោយត្រូវបានធ្វើបទបង្ហាញដោយ លោក យុន ហេង ប្រធាននាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្តនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមមន្រ្តីជំនាញបច្ចេកទេសនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើបទបង្ហាញពន្យល់ណែនាំលម្អិតពីនីតិវិធីនៃការស្នើសុំបញ្ជីមេមុខទំនិញនាំចូលដោយពន្ឋជាបន្ទុករបស់រដ្ឋតាមប្រព័ន្ធអនឡាញ។
សមាគមស្បែកជើងកម្ពុជា បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងឲ្យសមាជិក សមាជិកា អ្នកវិនិយោគ និងអ្នកទទួលបន្ទុកការងារនាំចូល-នាំចេញប្រចាំរោងចក្រ សហគ្រាស យល់ជ្រាបច្បាស់ពីការស្នើសុំបញ្ជីមេ តាមប្រព័ន្ធអនឡាញ និង អនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ថែមទាំងកាត់បន្ថយការចំណាយ និងចំណេញពេលវេលាផងដែរ៕