(ភ្នំពេញ)៖ ឯកឧត្ដម យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងលោកជំទាវ ចូលរួមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០០:១៨នាទីយប់ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី គឺជាការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីស្រឡាញ់បំផុតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ដែលបានបីបាច់ថែរក្សាកូន ចៅ ចៅទួត ប្រកបដោយព្រហ្មវិហារធម៌ និងគុណធម៌ រហូតបានក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏ល្អប្រពៃសម្រាប់ជាតិមាតុភូមិនៃយើង។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព និងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ព្រឹទ្ធមហា ឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕