(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសដាក់ដេញថ្លៃលក់ឈើ និងកូនឈើ ដែលត្រូវបានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបាននៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗ ចំនួនជាង៦ម៉ឺនម៉ែត្រគូប។ តម្លៃមូលដ្ឋានចាប់ពីជិត ៤៩ពាន់លានរៀល ដែលស្មើនឹងជាង១២លានដុល្លារអាមេរិក។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈើដែលគណៈកម្មការរឹបអូសបាន ហើយកំពុងរក្សាទុក នៅក្រុមហ៊ុនចំនួន៧ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី មានចំនួន៦១,៨០៧.៣៩ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋាន (តម្លៃដំបូងមិនទាន់ ដេញថ្លៃ) ចំនួន ៤៨,៨២៨,៣៤៣,៨៧០រៀល ស្មើនឹងប្រមាណជា ជាង១២លានដុល្លារ។
កន្លែងលក់ពាក្យស្នើសុំចូលរួមដេញថ្លៃ មាននៅក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ រៀងរាល់ម៉ោងធ្វើការ។ ចំណែកកន្លែងទទួលពាក្យ ស្នើសុំចូលរួមដេញថ្លៃ នៅក្រសួងបរិស្ថាន រៀងរាល់ម៉ោងធ្វើការ។ ដំណើរការដេញថ្លៃលក់ឈើ និងកូនឈើ នឹងប្រព្រឹត្តទៅនៅសាលា ខេត្តមណ្ឌលគិរី៕
ព័ត៌មានលម្អិត នៃការដេញលក់ឈើ និងកូនឈើដែលរឹបអូស បាននៅខេត្តមណ្ឌលគិរី សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖