(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ J&L បានជ្រើសរើសយកតំបន់ភ្នំពេញ ប៉ែកខាងជើង មកអភិវឌ្ឍវិស័យខុនដូដែលផ្តល់តម្លៃ ក្រោមទីផ្សារ ប្រកបដោយគុណភាព ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ តាំងពីចុងខែមេសា ដែលមានខុនដូរហូតដល់១១០៤។
ភាពទាក់ទាញ ដែលធ្វើឱ្យអតិថិជនចម្រុះជាតិសាសន៍ទាំងអស់ មានការចាប់អារម្មណ៍ខ្លាំង មកលើស្កាយទ្រីនោះ គឺទីតាំងស្កាយទ្រី ស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុង ព្រមជាមួយនឹងការរៀបចំ រចនាខុនដូបែបសិង្ហបុរីសុទ្ធសាធ ដែលជាឱកាសមួយផ្តល់ដល់អតិជន ទទួលបានបទពិសោធន៍ថ្មី នៃការរស់នៅប្រកបដោយគុណភាព បែបសិង្ហបុរីក្នុងរាជធានីភ្នំពេញ។
គម្រោងដ៏ល្អរបស់ស្កាយទ្រីនោះ គឺទំហំនៃតំបន់សារធារណៈ មានរហូតដល់ទៅ៤០% បើប្រៀបធៀបទៅនឹងខុនដូដទៃទៀតគឺមានទំហំ ធំជាងពីរដង ហើយស្កាយទ្រីមានកន្លែង បម្រើសេវាកម្មសាធារណៈដល់ទៅ១៨ ដែលជាភាពទាក់ទាញមួយ ខុសពីខុនដូដទៃសម្រាប់ បម្រើសេចក្តីត្រូវការរបស់អតិថិជន។
អតិថិជនដែលមានបទពិសោធន៍ ក្នុងការរស់នៅខុនដូ គឺពិតជារីករាយជាមួយនឹងចំនួនកន្លែង បម្រើសេវាកម្មរបស់ក្រុមហ៊ុនស្កាយទ្រី ជាក់ជាមិនខាន។ ទន្ទឹមនឹងនោះ អ្វីដែលអតិថិជនជ្រើសរើស រស់នៅក្នុងស្កាយទ្រីខុនដូនោះ គឺស្កាយទ្រីបានផ្តល់ខុនដូ ដែលមានទំហំធំ ជាមួយអត្រាតម្លៃសមរម្យបំផុត។
លោក Scott Wu បានឲ្យដឹងថា ច្រើនជាង៥០% នៃចំនួនអាគារ A របស់ស្កាយទ្រីខុនដូ ត្រូវបានកក់ដោយអតិថិជនកម្ពុជានិងបរទេស ជុំវិញពិភពលោក ដែលមកពី សិង្ហបុរី, ចិន, តៃវ៉ាន់, អ៊ីតាលី, ម៉ាឡេស៊ី, ជប៉ុន, ហុងកុង, និង ម៉ាកាវ។ អតិថិជនទាំងនោះគឺជាតឹកតាង មួយបង្ហាញឱ្យឃើញថា ស្កាយទ្រីខុនដូ គឺជាប្រភេទខុនដូដ៏ល្អប្រសើរបំផុត ក្នុងការនៅប្រកបដោយភាពរីករាយ បែបស៊ីវិល័យជាមួយ នឹងភាពជាទីគាប់ចិត្ត ដែលចែកអាចចែករំលែកភាពរីករាយ ជាមួយក្រុមគ្រួសារ, មិត្តភក្តិ, អ្នកជិតខាង, និងជាឱកាសមួយក្នុងការ រស់នៅបែបចម្រុះជាតិសាសន៍ សហគមន៍ និងជាមួយមនុស្សដែល មកពីទីកន្លែងផ្សេងគ្នា ដែលអាចចែករំលែក និងផ្តល់អត្ថប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកបាន ដោយគ្រាន់តែរស់នៅជាមួយនឹង សហគមន៍ស្កាយទ្រីខុនដូ។
លោកបន្តថា សម្រាប់គ្រួសារវ័យក្មេង គឺពិតជាសំខាន់ណាស់ ដែលពួកគេនឹងមានឱកាសដ៏ពិសេស ក្នុងការនាំយកកូនៗនិងគ្រួសារ របស់ពួកគេ មករស់នៅក្នុងស្កាយទ្រីខុនដូ ប្រកបដោយភាពរីករាយ និង ធ្វើឱ្យការរស់នៅរបស់ពួកគេ កាន់តែប្រសើរឡើង។ ជាមួយនឹង គម្រោងនេះ អ្នកអភិវឌ្ឍ J&L បានរៀបចំកន្លែងបម្រើសេវាកម្មជាច្រើនដូចជា កន្លែងមើលខ្សែភាពយន្ត, ឱសថស្ថាន, បណ្ណាល័យ, សួនកុមារកំសាន្ត, ក្លឹបហាត់ប្រាណ, ស្កាយបា, ហើយនឹងសេវាកម្មជាច្រើនទៀត។
ដោយទទួលបាននូវការគាំទ្រជាច្រើន ពីសំណាក់អតិថិជនតាំងពីមុនការចាប់ផ្តើម បើកសម្ភោធការលក់ជាផ្លូវការនោះ ក្រុមហ៊ុន J&L បានសម្រេចចិត្តអញ្ជើញ អតិថិជនទាំងអស់ ដែលបានកក់ខុនដូ ឬមានបំណងចង់កក់ អញ្ចើញចូលរួមជាភ្ញៀវកិត្តិយសក្នុងការបើក សម្ភោធជាផ្លូការរបស់ក្រុមហ៊ុន J&L នៅថ្ងៃសៅរ ទី០៤ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ។
លោក អ៊ូ ដែលជាម្ចាស់គំរោងបាននិយាយថា នៅថ្ងៃសៅរ៍ដែលជាពិធីសម្ភោធ នៅសណ្ឋាគារភ្នំពេញ គឺមានភាពខុសឆ្ងាយពីក្រុមហ៊ុន ខុនដូដទៃទៀត។ មានន័យថាយើងបាន ចំណាយពេលវេលាក្នុងការគិតពិចារណា យ៉ាងមត់ចត់ ទៅលើគម្រោងអភិវឌ្ឍស្កាយទ្រី របស់ពួកយើង ដើម្បីឱ្យមានភាពល្អប្រសើរបំផុត គឺមិនមែនល្អប្រសើរតែនៅ ក្នុងទីក្រុងភ្នំពេញទេ តែវាល្អប្រសើរចំពោះប្រទេសកម្ពុជា ទាំងមូលទៅលើអត្រាតម្លៃសមរម្យ, ទីតាំងល្អ, ការរចនាតាមបែបសិង្ហបុរី, ការសាង់សង់មានភាពរឹងមាំ, និង សំភារះសាងសង់ដែល មានគុណភាពខ្ពស់ជាមួយនឹង វិស្វករដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
លោក អ៊ូ បានឲ្យដឹងទៀតថា គម្រោងអភិវឌ្ឍរបស់គាត់ គឺចង់បង្កើតឱ្យមានការរស់នៅ លក្ខណៈជាសហគមន៍ចំរុះដែលមានអ្នក ជិតខាង និងមិត្តភក្តិ ជាកន្លែងផ្លាស់ប្តូរវប្បធម៌ សកម្មភាពល្អៗដល់គ្នាទៅវិញទៅមក។ ពួកយើងកំពុងតែបងើ្កតក្រុមការងារដើម្បីស្វែងរក ព័ត៌មានតាមរយៈអតិថិជន ក្នុងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា នៅវប្បធម៌ទេព្យកោសល្យ តន្ត្រី សិល្បៈ អក្សរសាស្ត្រ ហត្ថកម្ម...។
អ្វីដែលពិសេសជាងនេះ ទៅទៀតគឺនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ សម្រាប់កម្មវិធីរបស់ស្កាយទ្រីខុដូ គឺមានការចាប់រង្វាន់ចំនួន ២លើក។ លើកទី១ គឺសម្រាប់ភ្ញៀវកិត្តិយស ដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី និងលើកទី២ គឺការចាប់រង្វាន់ភ្ញៀវដែលបានកក់ប្រាក់ នៅថ្ងៃនោះតែម្តង។ ក្នុងនោះដែរសម្រាប់ការចាប់រង្វាន់ភ្ញៀវដែលមានវត្តមាន នៅទីនោះអាចមានសំណាងទទួលបានប្រាក់ចំនួន ៥០០ដុល្លារជាច្រើនរង្វាន់។ ការចាប់រង្វាន់លើកទីពីរ សម្រាប់ភ្ញៀវដែលបានកក់ ហើយនឹងភ្ញៀវដែលបានកក់នៅក្នុងថ្ងៃនោះតែម្តង នឹងមានសំណាងទទួលបានប្រាក់រង្វាន់ចាប់ពី $២០០០រហូតដល់$១០០០០៕