(តូក្យូ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន មុនពេលអញ្ជើញនិវត្តន៍មកកាន់កម្ពុជាវិញហើយ។
សូមជម្រាបថា នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរនិវត្តន៍មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ រួចរាល់ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២៕