(តូក្យូ-ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរនិវត្តន៍មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ រួចមក ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២។