Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ទទួលមរណភាព ក្នុងជន្មាយុ៩០ឆ្នាំ

28-09-2022 08:28

(ភ្នំពេញ)៖ ព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានទទួលមរណភាព នៅម៉ោង០០៖១៨នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៩០ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក យឹម លាង ដែលត្រូវជាចៅប្រុស នៃសពព្រឹទ្ធមហាឧបាសិការ ទន់ ធី ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។

បច្ចុប្បន្នសពព្រឹទ្ធមហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានស្ថិតនៅ ភូមិពន្លៃ ឃុំកក់ ស្រុកញញ្ញាក្រែក ខេត្តត្បូងឃ្មុំ។

ដំណឹងនេះចាត់ទុកជាការយាង និងអញ្ជើញសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព ចូលរួមពិធីបុណ្យសពតាមការគួរ៕