(ព្រៃវែង)៖ នៅសប្តាហ៍ទី១ ក្នុងខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារ ចុះពង្រឹងស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានទទួល លទ្ធផលជាច្រើន ក្នុងការចុះពង្រឹង និងពង្រីកសកម្មភាពនានា ដែលជាប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយ មូលនិធិមនុស្សធម៌ ស ខេង ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលជួបការលំបាកផងដែរ។
លទ្ធផលការងារដែលទទួលបាននោះ រួមមាន៖ នៅស្រុកស្វាយអន្ទរ ក្រុមការងារតាមបណ្តាឃុំមានសកម្មភាព ចំនួន៧ឃុំក្នុងចំណោម ១១ឃុំ មានឃុំអង្គរទ្រេត ក្រុមការាងារបានចែកជូនថវិកា មូលនិធិមនុស្សធម៌ ស ខេង ដល់គ្រួសារសពចំនួន២គ្រួសារ និងបានលើក ស្លាកសញ្ញា CPP បានចំនួន៥កន្លែង, ឃុំជាខ្លាង ក្រុមការងារបានចែកជូនថវិកា មូលនិធិមនុស្សធម៌ ស ខេង ដល់ស្រ្តីសម្រាលកូន ចំនួន១០នាក់ និងបានសំណេះសំណាលជាមួយ សមាជិកបក្ស ព្រមទាំងបានផ្ដល់ជូនថវិកាដើម្បី ដាក់លូចំនួន១០កង់និងផ្ដល់ជូនថវិកា ជំនួយចលនាប្រចាំខែ, ឃុំជ្រៃ ក្រុមការងារបានចែកជូនថវិកាមូលនិធិមនុស្សធម៌ ស ខេង ដល់គ្រួសារសពចំនួន២គ្រួសារនិងស្រ្តី សម្រាលកូន ចំនួន១០នាក់, ឃុំដំរីពួន ក្រុមការងារបានចែកជូនថវិកាមូលនិធិមនុស្សធម៌ ស ខេង ដល់គ្រួសារសព២គ្រួសារនិងស្រ្តី សម្រាលកូន ចំនួន១៤នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាដាក់លូ ចំនួន៥៤ម៉ែត្រ និងថវិកាជំនួយចលនាប្រចាំខែ, ឃុំមេបុណ្យចែកជូន ថវិកាមូលនិធិមនុស្សធម៌ ស ខេង ដល់គ្រួសារសព២គ្រួសារ, ឃុំសំរោង ចែកជូនថវិកាមូលនិធិមនុស្សធម៌ ស ខេង ដល់គ្រួសារសព ២គ្រួសារ និងឃុំស្វាយអន្ទរ លោក យុន ឈុន្នី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាមឧត្តមសេនីយ៍ នេត សាវឿន នាំយកថវិកាមូលនិធិ មនុស្សធម៌ ស ខេង ដល់ស្រ្តីសម្រាលកូន ចំនួន៣០នាក់។
ចំណែកនៅស្រុកកញ្ជ្រៀចវិញ ក្រុមការងារតាមបណ្តាឃុំ មានសកម្មភាពចុះជួយប្រជាពលរដ្ឋ ចំនួន៨ឃុំ រួមមាន៖ ឃុំចុងអំពិល ឃុំក្តឿងរាយ ឃុំគោកគង់លិច បាននាំយកមូលនិធិមនុស្សធម៌ ស ខេង ផ្តល់ជូនស្រ្តីសម្រាលកូន ចំនួន២៨នាក់ និងគ្រួសារសព ៩គ្រួសារ, ឃុំថ្មពូន បាននាំយកមូលនិធិមនុស្សធម៌ ស ខេង ផ្តល់ជូនស្រ្តីសម្រាលកូន ចំនួន២០នាក់ គ្រួសារសព៩គ្រួសារ និងបានដឹកនាំ កិច្ចប្រជុំបូកសរុបការងារ និងលើកទិសដៅបន្តទៅខែបន្ទាប់ ព្រមទាំងបានលើកស្លាកគណបក្ស ចំនួន២កន្លែង និងផ្តល់ថវិកាទិញអំពូលភ្លើង ដាក់បំភ្លឺនៅផ្សារកញ្ជ្រៀច, ឃុំត្នោត ក្រុមការងារបាននាំយកថវិកាមូលនិធិមនុស្សធម៌ ស ខេង ផ្តល់ជូនស្រ្តីសម្រាលកូន ចំនួន១៩នាក់ គ្រួសារសព១១គ្រួសារ និងបានបន្តដឹកនាំក្រុមការងារ រួមជាមួយសមាជិកបក្សតាមឃុំ-ភូមិ ចុះជួបប្រជាកសិករដល់ក្នុងវាលស្រែផ្ទាល់ ចំនួន១១២នាក់ ដោយនាំយកអាហារសម្រន់ មាននំ ទឹកសុទ្ធ ផ្តល់ជូនពួកគាត់គ្រប់ៗគ្នា ព្រមទាំងបានផ្តល់អណ្តូងស្នប់១ និងផ្តល់ថវិកាដល់ជាងសាងសង់អគារមជ្ឈមណ្ឌលកុំព្យូទ័រមួយចំនួន, ឃុំគោកគង់ខាងកើត ក្រុមការងារ ក៏បានដឹកនាំកិច្ចប្រជុំពង្រឹង និងពង្រីកសមាជិកបក្ស និងលើកស្លាកគណបក្ស១កន្លែង ព្រមទាំងផ្តល់ថវិកាចាក់ដី១០៣ឡាន និងថវិកាដាក់លូ៣០កង់ ផងដែរ៕