(ក្រចេះ)៖ នាឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ (២៤-២៦ ខែកញ្ញា ឆ្នាំ២០២២) ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅលេងកម្សាន្ដនៅខេត្តក្រចេះមានចំនួនជិត២ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តក្រចេះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិមកកម្សាន្ដនៅតាមរមណីយដ្ឋាននានា និងវត្តអារាមទូទាំងខេត្តមានចំនួនសរុប១៤,៨៩៤នាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណជាង១០០នាក់។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តក្រចេះបានដាក់ចេញនូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលបានមកលេងកម្សាន្តទូទាំងខេត្ត ដោយក្នុងនោះមានកម្លាំងសមត្ថកិច្ចទាំងបីប្រភេទចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងវត្តអារាម និងតាមរមណីយដ្ឋាននានាក្នុងភូមិសាស្រ្តខេត្តទាំងមូល ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ក៏ដូចប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តផងដែរ៕