(កោះកុង)៖ ប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រ ដែលរស់នៅភូមិចំនួន២ គឺភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក និងភូមិសុវណ្ណាបៃតង ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ទទួលបានអំណោយជាផ្ទះចំនួន២ខ្នង រួមទាំងសត្វគោចំនួន ៥ក្បាល និងអណ្តូងស៉ីទែនទឹកចំនួន១៦។

អំណោយទាំងនេះ គឺជាការឧបត្ថម្ភរបស់សប្បុរសជន តាមរយៈសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ក្រោមការដឹកនាំដោយលោក សុះ ម៉ាត់លី ប្រធាន សមាគមសម្ព័ន្ធយុវជនមូស្លីម។

ពិធីប្រគល់ និងទទួលត្រូវបានលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិល មិញ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ។

លោកបានបន្តថា សម្ភារ ដែលប្រគល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្នុងភូមិនីមួយៗរួមមាន៖

ទី១៖ ផ្ដល់កញ្ចប់ថវិកាចិញ្ចឹមគោចំនួន ៥ក្បាល អណ្តូងសុីទែនចំនួន១២ ផ្ទះចំនួន១ខ្នង នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបុទុមសាគរ

ទី២៖ ផ្ដល់ផ្ទះចំនួន ១ខ្នង និងអណ្តូងសុីទែនចំនួន៤ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបុទុបសាគរ។ សរុបថវិកាទាំងអស់ចំនួន ១៤,៤០០ដុល្លារ ដែលជាអំណោយលារបស់អង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកោះកុង។

ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏ផ្តាំផ្ញើទៅប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ កុំឱ្យឆ្លងចូលក្នុងក្រុម និងឆ្លងចូលក្នុងសហគមន៍ និងសូមឱ្យប្រជាពលរដ្ឋអញ្ជើញទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យគ្រប់ដូស ហើយការចាក់វ៉ាក់សាំងនេះមិនតម្រូវឱ្យបង់ប្រាក់នោះឡើយ បន្ថែមពីនេះមន្ត្រីសុខាភិបាលដែលទទួលខុសត្រូវលើយុទ្ធនាការចាក់វ៉ាក់សាំង គឺរងចាំផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនានា ចាប់តាំងពីដូសទី១ រហូតដល់ដូសជំរុញ៕