(ព្រៃវែង)៖ បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឲ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ថា ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរណ៍ជាតិមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែងប្រមាណ២៦,៩៥៥។
តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ រមណីយដ្ឋាននគរភ្នំ១២,៤៦៤នាក់, រមណីយដ្ឋានអភិរក្សសត្វស្លាបទួលពាន់តាឡី១៨០១នាក់, រមណីយដ្ឋានបារាយណ៍អណ្ដែត៤២២នាក់, គោលដៅទេសចរណ៍ស្ទឹងចារ ១២២០០នាក់, រមណីយដ្ឋានធម្មជាតិសួនសត្វតាដាបាយ៉ាប និងគោលដៅទេសចរណ៍ប្រាសាទព្រៃដើមស្រុក៦៨នាក់។
លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបញ្ជាក់ថា នៅតាមគោលដៅទេសចរណ៍ទាំងអស់បានអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។ លោកថា គណៈបញ្ជាការឯកភាពខេត្ត បានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ និងអនាម័យបរិស្ថាន៕