Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ​តាមរថយន្ត​ទៅដល់​ខេត្តព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព

06-06-2016 13:44

(ភ្នំពេញ)៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញតាមរថយន្ត ទៅដល់ខេត្តព្រះសីហនុ ដោយសុវត្ថិភាពហើយ។

ដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីសម្តេចបានបញ្ចប់ការចូលរួម នៅក្នុងកម្មវិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តមឿងចារ្យលិខិតារាម ស្ថិតនៅភូមិ​មឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃនេះ ដើម្បីត្រៀមចូលរួមក្នុងកម្មវិធីសម្ពោធរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលនឹងរៀបចំ​ធ្វើ​នៅថ្ងៃស្អែក ទី០៧ ខែមិថុនា ឆ្នាំ២០១៦៕