(ភ្នំពេញ)៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យលូ សំរាម មុន និងក្រោយមេឃកំពុងភ្លៀង ដោយបានចុះកាយសំរាមចេញពីមាត់លូនៅតំបន់ផ្សារកណ្តាល ដែលជាតំបន់ទទំនាបទឹកហូរគ្រប់ទិសទីមកចាក់ចោលនៅតំបន់ផ្សារកណ្តាល។

តែទោះយ៉ាងក្តី តំបន់ផ្សារកណ្តាលបើទោះបីជាតំបន់ទំនាបក៏ដោយ តែដោយសារហេដ្ឋារចនាសម្ពន្ធលូបានល្អប្រសើរ ទើបតំបន់នេះទឹកលិចខ្លាំងតែហូរឆាប់អស់។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យចុះមើលផ្លូវ មើលលូមើលដើមឈើ មែកឈើបាក់ដួលរលំក្នុងមូលដ្ឋាន។

គួរកត់សម្គាល់ថា លូនៅទីតាំងមួយចំនួនមានការលិចលង់តែហូរលឿន សំរាមមានតិចតួចអណ្តែតតាមទឹកហូរចូលតាមមាត់លូ។

លោក ជា ខេមា បានសំណូមពរដល់ប្រជាពលរដ្ឋមេសហការជាមួយអាជ្ញាធរមូលដ្ឋាន គឺហាមដាច់ខាតចេញសំរាមក្រៅម៉ោង រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហាមបោះចោលសំរាមពេលមេឃកំពុងភ្លៀង៕