(អាហ្វហ្គានីស្ថាន)៖ អ្នកកាសែត និងជាអ្នកបកប្រែជើងចាស់មួយរូបរបស់សហរដ្ឋអាមេរិក ត្រូវបានសម្លាប់នៅក្នុងខេត្ត Helmand ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការវាយឆ្មក់ទៅលើរថយន្តរបស់លោក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០៦ ខែមិថុនា។
លោក Zabihullah Tamanna វ័យ ៣៨ឆ្នាំ ជាអ្នកថតរូប និងជាអ្នកប្រែរបស់សេតវិមាន ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានស្លាប់ នៅក្នុងការវាយប្រហារពីក្រុមឧទ្ទាមមួយមកលើរថយន្តរបស់គាត់ ខណៈពេលធ្វើដំណើរតាមផ្លូវមួយស្ថិតនៅក្នុងខេត្ត Helmand។ ទាហានអាហ្វហ្គានីស្ថាន ដែលស្ថិតនៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ខណៈពេលកំពុងធ្វើដំណើរ មានក្រុមឧទ្ទាមបានចេញមកវាយប្រហារបាញ់រះមកលើរថយន្ត ដែលបណ្ដាលលោក Tamanna ស្លាប់ និងដៃគូរបស់គាត់ឈ្មោះ David Gilkey វ័យ ៥០ឆ្នាំ បម្រើការងារនៅក្នុងស្ថាប័នវិទ្យុជាតិសាធារណៈ ព្រមទាំងអ្នកបើកបរក៏ត្រូវបានស្លាប់ផងដែរ។
ចាប់តាំងពីព្រឹត្តិការណ៍ 9/11 មក លោក Tamanna ត្រូវបានសហរដ្ឋអាមេរិកបញ្ជូនមកយកព័ត៌មាននៅក្នុងប្រទេស
អាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ ដោយគាត់មានតួនាទីបញ្ជូនព័ត៌មានផ្សេងៗទៅកាន់សេតវិមាន និងត្រូវមើលថែទាំដោយទាហានអាហ្វហ្គានីស្ថាន ហើយគាត់ត្រូវបានអាមេរិកផ្ដល់មេដាយកិត្តិយសជាច្រើនពាក់ព័ន្ធនឹងព័ត៌មានរបស់គាត់៕