(ស្វាយរៀង)៖ លោក ហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា ជាមួយនិងសប្បុរសជន បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខីទីឃាយុកោ និងសប្បុរសជនជាច្រើនទៀត នៅរាជធានីភ្នំពេញ ដែលរួមមានថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈសិក្សាផ្សេងៗ ដើម្បីឧបត្ថម្ភជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង ព្រមទាំងបានរៀបចំម្ហូបអាហារ និងនំចំណីសម្រាប់កុមារ។
អំណោយទាំងអស់នោះ ត្រូវបាន លោក ហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា នាំយកទៅចែកជូនកុមារកំព្រាក្នុង ខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងឱកាសនោះដែរ លោក ហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា ក៏បានធ្វើការសំណេះសំណាលដ៏ស្និទ្ធស្នាលជាមួយកុមារ និងលោកគ្រូ អ្នកគ្រូដែលនៅទីនោះ ដើម្បីស្វែងយល់ពីជីវភាព និងផ្តល់ភាពកកក្តៅដល់កុមារ ដោយមានការអានសៀវភៅនិង សកម្មភាព លេងកំសាន្តជាច្រើន ព្រមទាំងបានលើកទឹកចិត្ត ដល់កុមារឱ្យខឹតខំសិក្សាបន្តទៀតផងដែរ។
លោក ហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ក្នុង ការថែទាំកុមារ និងបានឧបត្ថម្ភថវិកា ដើម្បីបន្តសកម្មភាពសម្បុរសធម៌នេះបន្តទៀត។
សូមជម្រាបថា សប្បុរសជនដែលបានចូលរួម ឧបត្ថម្ភរួមមាន លោក ហ៊ុន ម៉ានិត និងលោកស្រី ឌី សុខីទីឃាយុកោ ព្រមទាំងបុត្រ, លោក សុខ ពុទ្ធីវុធ និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងបុត្រ, លោក ហេង សុខណាង និងលោកស្រី ហូ សុវណ្ណិកា ព្រមទាំងបុត្រ, លោក ហេង សុខណា និងក្រុមគ្រួសារ, លោក ឡាយ ម៉េងស៊ុន និង លោកស្រី ហេង សុខទៀង, លោកស្រី ពុធ ធីតា និង ក្រុមគ្រួសារ, លោកស្រី លី គីប៉ និងក្រុមគ្រួសារ, លោកស្រី កូយ សុខមាន និងក្រុមគ្រួសារ, លោក គ្រុយ សេងហាប់ និងលោកស្រី មៅ ពោពេញ ព្រមទាំងបុត្រ, លោក គឹម សុខណាង និងលោកស្រី ហ៊ាង សុធារ៉ា, លោក ហូ សិទ្ធីគុណ និង លោក សុខ ប៊ុន និងលោកស្រី សុខ ម៉ាទេពិន, លោក ហ៊ី វីរៈ និងលោកស្រី យី សោភា ព្រមទាំងបុត្រ, លោក កី ម៉ានេរ៉ា និងលោកស្រី ពេជ្រនី, លោក វ៉ាន់ ឆារស៍ និងភរិយា ព្រមទាំងបុត្រ, លោកស្រី ប៉ុល សុធាវី និងក្រុមគ្រួសារ និង លោកស្រី អូន និងគ្រួសារ ព្រមទាំងបុត្រ។
អំណោយទាំងអស់ ដែលទទួលបានរួមមាន នំចំណី១០កេស ម្ហូបចំណីអាហារ ភេសជ្ជទឹកដោះគោ១០កេស នំធុង១០០ធុង មីឡូ និងទឹក១០កេស អង្ករ៥បាវ ស្មើនឹង២៥០គីឡូក្រាម ទឹកត្រី២៤ដប ទឹកស៊ីអ៉ីវ២៤ដប អំបិល ប្រេងឆា សាប៊ូ សាច់ក្រក២០គីឡូក្រាម ពងទាប្រៃ១០០គ្រាប់ ទឹកផ្លៃឈើ១០យួរ មី៥កេស សៀវភៅសរសេរ១០០ក្បាល កាតាប៥៤ ក្តារ៥០ សៀវភៅលំហាត់៣០ក្បាល ប៊ិច១កេស អ្នកគ្រូ និងម៉ែដោះ ក្នុងម្នាក់ៗ ថវិកា៥ម៉ឺនរៀល ព្រមទាំងថវិកាសម្រាប់កុមារ ក្នុងម្នាក់ៗ១ម៉ឺនរៀល៕