(ព្រះសីហនុ)៖ រថយន្តក្រុងជើងទី១ ដឹកអ្នកដំណើរដោយមិនគិតថ្លៃ ពីរាជធានីភ្នំពេញមកកាន់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ ត្រូវបានទទួលស្វាគមន៍អ្នកដំណើរទាំងអស់យ៉ាងកក់ក្តៅពីសំណាក់ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ។
សូមជម្រាបថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ៕